បញ្ចាក់រាល់ការ(Post)ទាំងអស់បានមកពីក្រុម CAUG

Banner 468 x 60px

 

Friday, August 31, 2012

Samsung-Galaxy Note-ជៀសផុតពីការ"Hard Brick"នៅលើGalaxy Note

0 comments
ដូចដែរអ្នកទាំងអស់គ្នាធ្លាប់ដឹងកន្លងមក ថាKernel Galaxy Note អាលូវវាមានគ្រោះថ្នាក់ជាច្រើន! ដូច្នេះខ្ញុំសូមសរសេរពីរបៀបធ្វើឲ្យទូរស័ព្ទរបស់អ្នកជៀសផុតពីការ"Hard Brick" និងណែនាំKernelល្អៗសម្រាប់អ្នក!

   I. សម្រាប់អ្នកដែលបានចូលចិត្តផ្លាស់ប្តូររ៉ូម ICS
1. ប្រសិនបើអ្នកស្ថិតនៅលើ Kernel គ្រោះថ្នាក់ ហើយចង់ប្តូរទៅ រ៉ូម ICS ដែលមានសុវត្ថិភាព ត្រូវធ្វើតាមវិធីនេះខាងក្រោមនេះ :

-កុំ Wipe data/factory reset អោយសោះ
-កុំ ចម្លងឯកសារ ចេញចូល ដែលមានទំហំធំឆ្លងកាត់ទូរស័ព្ទអោយសោះ (គួរប្រើ SD Memory card សម្រាប់ចម្លងរ៉ូមថ្មីនៅខាងក្រៅ)

- Reboot to CWM > Flash abyskernel.zip (ជាKernelមានសុវត្ថិភាព)
- Wipe Data/Factory Reset
- Flash any ICS ROM

II. **** ខ្ញុំសូមណែនាំរ៉ូម ICS មួយចំនួនដែលស្រួលប្រើ នឹងមានសុវត្ថិភាពសម្រាប់អ្នក*****
១. KingDroid ICS v2.0 ដែលអាចទាញយកតាមនេះបាន http://forum.xda-developers.com/showthread.php?t=1652831
២. Chrack ដែលអាចទាញយកតាមនេះបាន http://forum.xda-developers.com/showthread.php?t=1451544
៣. Alba ដែលអាចទាញយកតាមនេះបាន http://forum.xda-developers.com/showthread.php?t=1579301

III. ***** ខ្ញុំក៏ហាមប្រាមចំពោះ Kernel ដែលគ្រោះថ្នាក់សម្រាប់អ្នកទាំងអស់គ្នាផងដែរ******
១. i9220ZCLP1
២. i9220ZCLP5
៣. i9220ZCLP6
៤. N7000XXLPY (Stock Rom ICS)

*** ត្រូវចាំថា៖ ប្ដូរទៅ Kernel សុវត្ថិភាពសិន ចាំធ្វើអ្វីផ្សេងទៀត
*** រយៈពេលនេះ ROM & Kernel ដែលមានសុវត្ថិភាពបំផុតគឺ ROM ដែលក្រុម xda គាត់យកមក Customize រួចហើយ ដាក់ឲ្យទាញយកប្រើប្រាស់, មិនមែនឲ្យតែស្តុកសុទ្ធតែល្អនោះទេ


IV. *******ខ្ញុំក៏សូមណែនាំ Kernel ដែលមានសុវត្ថិភាពសម្រាប់អ្នកទាំងអស់គ្នាដែរ*********
១. Kernel Franco ដែលអាចទាញយកតាមនេះបាន http://forum.xda-developers.com/showthread.php?t=1491428
២. SpeedMode Kernel ដែលអាចទាញយកតាមនេះបាន http://forum.xda-developers.com/showthread.php?t=1673072

V . បញ្ហាមួយទៀតដែលទើបនឹងយល់គឺ ការ Flash ICS Stock ROM តាមរយៈ PC Odin ហើយបែរជាមកធ្វើ wipe factory reset តាម CWM ទៅវិញ, នោះក៏នឹងបង្ករអោយ Galaxy Note របស់អ្នក មានគ្រោះថ្នាក់ដែរ។
ចំណែកឯ Custom ROM ដែលបានពី XDA ជាពិសេស ROM Alba DDLP8 v2.1ដែលយើង Flash តាម CWM, យើងក៏អាចធ្វើការ wipe នៅលើ CWM ដដែលនោះ ដោយគ្មានគ្រោះថ្នាក់អ្វីទាំងអស់។

0 comments:

Post a Comment